នាព្រឹកថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម អ៊ឺង លាងហ៊ួ សមាជិកគណកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងទិវាពិភពលោកកាកបាទ ក្រហមអឌ្ឍចន្ទក្រហម ៨ ឧសភា ខួបលើកទី១៦១ ក្រោមប្រធាន បទ” រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់ និងអាកាសធាតុ ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ដោយមានការចូលរួម មានព្រះសង្ឃ លោកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការសប្បុរសជន យុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហម យុវជនកាយរិទ្ធិ ចំនួន៤៣០នាក់។ កម្មវិធីនេះប្រព្រឹត្តឡើងនៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។